Back to News
នាព្រឹកថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យវិទ្យាស្ថាន អាន់នៀកម៉ះ ភ្នំពេញ បានរៀបចំកិច្ចប្រជុំប្រចាំខែមីនា និងលើកទិសដៅសម្រាប់ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីឆ្លុះការងារប្រចាំខែ បញ្ហាប្រឈម និងដំណោះស្រាយ។ ក្រៅពីនេះ ការិយាល័យរដ្ឋបាល និងបុគ្គលិក បានផ្សព្វផ្សាយ និងដាក់ដំណើរការជាផ្លូវការនៅការប្រើប្រាស់ប្រព័ន្ធគ្រប់សាលារៀន និងគហទំព័រ-វេបសាយ របស់វិទ្យាស្ថាន អាន់នៀកម៉ះភ្នំពេញ។ ចាប់ពីខែឧសភា ឆ្នាំ២០២៦ នេះ ការិយាល័យរដ្ឋបាលនឹងចាប់ដំណើរការនៃការស្រង់វត្តមានសិស្ស និងគ្រូ និងបញ្ចូលពិន្ទុប្រឡងប្រចាំខែ តាមប្រព័ន្ធអនឡាញ សម្រាប់ជំហានទី១ ហើយនឹងចាប់ផ្តើមបិទបញ្ជីចំណូល-ចំណាយ ដែលជាជំហានបន្ទាប់។