An-Nikmah Article Detail
កិច្ចប្រជុំគណៈគ្រប់គ្រងសិស្ស
News•May 12, 2026

កិច្ចប្រជុំគណៈគ្រប់គ្រងសិស្ស

Back to News
សកម្មភាពប្រជុំជាមួយគណៈគ្រប់គ្រងសិស្សប្រុស ដែលមានការចូលរួមប្រធាន អនុប្រធា ប្រធានគ្រប់គ្រងតាឦផ្នែក និងប្រធានថ្នាក់ ដើម្បីរៀបចំផែនការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនាម័យនៅសាលា ព្រមទាំងរៀបចំសកម្មភាពប្រចាំសប្តាហ៍។ ការផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្កើត រចនាសម្ព័ន្ធគ្រប់គ្រងសិស្ស ដែលរួមមានតាំងពីប្រធានថ្នាក់ អនុប្រធាន រហូតដល់ប្រធានក្រុមតាមផ្នែកនានា គឺជាយន្តការអប់រំដ៏វិសេសវិសាលក្នុងការបណ្តុះបណ្តាលជំនាញទន់ដល់សិស្សគ្រប់រូប។ តាមរយៈការចូលរួមក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនេះ សិស្សានុសិស្សដែលកាន់តួនាទីជា ប្រធានគ្រប់គ្រងសិស្សគ្រប់លំដាប់ថ្នាក់ បានរៀនសូត្រផ្ទាល់អំពីការទទួលខុសត្រូវខ្ពស់ ការចេះបែងចែកការងារ និងការប្រើប្រាស់ជំនាញទំនាក់ទំនងដើម្បីសម្របសម្រួលមិត្តភក្តិក្នុងក្រុមឱ្យមានសាមគ្គីភាព។ លើសពីនេះ យន្តការនេះបានបណ្តុះស្មារតីម្ចាស់ការដល់ ក្រុមអ្នកដឹកនាំសិស្សទាំងអស់ ឱ្យចេះធ្វើសេចក្តីសម្រេចចិត្ត និងដោះស្រាយបញ្ហារួម ដែលវាមិនត្រឹមតែបង្កើតភាពជឿជាក់លើខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀបចំឱ្យពួកគេក្លាយជាពលរដ្ឋសកម្ម និងជាអ្នកដឹកនាំដ៏មានសក្តានុពលក្នុងសង្គមជាតិទៅថ្ងៃអនាគត។