An-Nikmah Article Detail
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានរៀបចំពិធីបិទវគ្គសិក្សាភាសាឥណ្ឌូនេស៊ី ឆមាសទី១ ឆ្នាំ២០២៦។ ពិធីនេះ ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទ
News•July 24, 2026

Back to News
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានរៀបចំពិធីបិទវគ្គសិក្សាភាសាឥណ្ឌូនេស៊ី ឆមាសទី១ ឆ្នាំ២០២៦។ ពិធីនេះ ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថានទូតឥណ្ឌូនេស៊ី ក្នុងការផ្សព្វផ្សាយភាសា និងវប្បធម៌ឥណ្ឌូនេស៊ីនៅកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយយុវជនកម្ពុជា។ សិស្សដែលចូលរួមក្នុងវគ្គសិក្សាភាសាឥណ្ឌូនេស៊ីនេះ មានចំនួន ១២៥នាក់ មកពីគ្រឹះសា្ថនសិក្សាចំនួន៤ រួមមាន សាកលវិទ្យាភូមិន្ទភ្នំពេញ សាកលវិទ្យាល័យកម្ពុជា កងពលតូចទ័ពពិសេសឆត្រយោង៩១១ និងវិទ្យាស្ថាន អាន់នៀកម៉ះភ្នំពេញ។ វគ្គសិក្សានេះ បានរៀបចំឡើងចាប់ពីខែមីនា ដល់ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងពិធីបិទវគ្គសិក្សានេះ សិស្សវិទ្យាស្ថាន អាន់នៀកម៉ះ ចំនួន១០នាក់ ដែលជាជ័យលាភី ត្រូវបានអញ្ជើញទៅទទួលប័ណ្ណសរសើរផ្ទាល់ និងពិសារអាហារសាមគ្គីនៅស្ថានទូតស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា។