Back to News
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថាន អាន់នៀកម៉ះ អាល់ឥស្លាមីយ៉ះ ភ្នំពេញ បានរៀបចំពិធីចុះ ពិធីចុះ MoA (Memorandum of Agreement ឬ អនុស្សរណៈនៃកិច្ចព្រមព្រៀង) ជាមួយសាលាក្រោយបរិញ្ញាបត្រ ផ្នែកអប់រំភាសាអារ៉ាប់ នៃសាកលវិទ្យាល័យ State Islamic University of Walisongo Semarang ប្រទេសឥណ្ឌូនេស៊ី)។
MoA នេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនគុណភាពនៃការបង្រៀនភាសាអារ៉ាប់ ដោយបញ្ចូលនូវតម្លៃនៃ «ការប្រកាន់យកផ្លូវកណ្តាលក្នុងសាសនាឥស្លាម» (Islamic Moderation) និងលក្ខណៈសម្បត្តិឥស្លាម ទៅក្នុងការបង្រៀនភាសាអារ៉ាប់នៅវិទ្យាស្ថាន អាន់នៀកម៉ះ និងបង្កើនសមត្ថភាពប្រើប្រាស់ភាសាអារ៉ាប់ ពង្រឹងអត្តសញ្ញាណឥស្លាម និងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
វិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះ រួមមាន
- ការស្រាវជ្រាវ និងអភិវឌ្ឍន៍៖ ការរៀបចំសម្ភារ/សៀវភៅឧបទេសសិក្សាភាសាអារ៉ាប់ ដោយផ្អែកលើតម្លៃឥស្លាម។
- ការបណ្តុះបណ្តាល៖ពង្រឹងការសិក្សាភាសាអារ៉ាប់តាមរយៈកិច្ចសហការសិក្សាធិការ និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន។
- សកម្មភាពផ្លាស់ប្តូរវប្បធម៌ និងភាសា៖ រៀបចំការស្រាវជ្រាវ សិក្ខាសាលា និង កម្មវិធីផ្លាស់ប្តូរគ្រូបង្រៀន និងសកម្មភាពបម្រើសហគមន៍។