Back to News
កម្មវិធីសិក្ខាសាលាស្តីពីឱកាសអាហារូបករណ៍ និងការសិក្សានៅប្រទេសម៉ាឡេស៊ី
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ សិស្សានុសិស្សនៃសាលារៀនអាន់នៀកម៉ះ ភ្នំពេញ បានចូលរួមក្នុងកម្មវិធីសិក្ខាសាលា និងការផ្សព្វផ្សាយព័ត៌មានស្តីពីឱកាសអាហារូបករណ៍ និងការសិក្សានៅប្រទេសម៉ាឡេស៊ី ដែលរៀបចំឡើងដោយ Education Malaysia Global Assist នៅសណ្ឋាគារកាំប៊ូឌីយ៉ាណា។
កម្មវិធីនេះមានការចូលរួមពីតំណាងសាកលវិទ្យាល័យល្បីៗចំនួន១០ នៅប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកព័ត៌មានសំខាន់ៗអំពីឱកាសសិក្សា កម្មវិធីអប់រំ អាហារូបករណ៍ និងលក្ខខណ្ឌនៃការចូលសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានា។
ការចូលរួមក្នុងកម្មវិធីនេះ បានផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការស្វែងយល់បន្ថែមអំពីប្រព័ន្ធអប់រំនៅប្រទេសម៉ាឡេស៊ី ព្រមទាំងជួយពង្រីកចំណេះដឹង និងទស្សនវិស័យក្នុងការរៀបចំផែនការសិក្សាបន្តនាពេលអនាគត។
សាលារៀនអាន់នៀកម៉ះ ភ្នំពេញ សូមលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តស្វែងរកចំណេះដឹង ឱកាសសិក្សា និងអាហារូបករណ៍នានា ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងគុណធម៌សម្រាប់សង្គមជាតិ។08:08